Discover
Home
News
ប្រាសាទនគរបាជ័យ
By
Sinath Sna
DATE 05 Dec 2025
ប្រាសាទនគរបាជ័យ មានទីតាំងនៅខេត្តកំពង់ចាមមានចម្ងាយ២គម ពីទីរួមខេត្ដកំពង់ចាមប្រាសាទនេះមានទីតាំងស្ថិតនៅក្នុងឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។កសាងឡើងដោយជ័យវរ័្មនទី៧ នាសតវត្សទី១៣ នៅក្នុងបរិវេណប្រាសាទមានសសរពេជ្រខ្ពស់ៗ ឈរទប់ទ្រផ្ដែរប្រាសាទយ៉ាងរឹងមាំរីឯទ្វារទាំងបួនទិសរបស់ប្រាសាទដែលអមដោយជញ្ជាំងទាំងឡាយក៏នៅរឹងមាំល្អគ្មានការរង្គោះរង្គើឡើយ។ប្រាសាទនេះគឺឧទ្ទិសដល់ព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា រហូតមកដល់បច្ចុប្បន្នស្ថានភាពប្រាសាទនេះគឺនៅរឹងមាំល្អណាស់ សម្រាប់ការទស្សនាកម្សាន្ត ហើយក៏បន្សល់ទុកនូវផ្ទាំងសិលាចារិកក៏ដូចជាចម្លាក់នានាស្ថិតនៅក្នុងលំនាំដើមទាំងអស់។
Read More
ហាងកាហ្វេកាំមឹ
By
Sinath Sna
DATE 05 Dec 2025
ហាងកាហ្វេកាំមឹទើបើកថ្មី មានទីតាំងស្ថិតនៅខេត្តសៀមរាប ហាងកាហ្វេនេះមានការតុបតែងបែបជប៉ុនមានកន្លែងថតរូបស្អាតៗបានទាក់ទាញភ្ញៀវជាច្រើនមកទីនេះ។ គេមានតាំងរូបភាពបែបជប៉ុននិងមានគ្រាប់កាហ្វេច្រើនមកពីប្រទេសខុសៗគ្នា មានកន្លែងអង្គុយជិតមាត់ទឹកនិងមានសៀវភៅគ្រប់ប្រភេទសម្រាប់ឲ្យអាន។
Read More
វិចិត្រសាលធាម
By
Sinath Sna
DATE 05 Dec 2025
វិចិត្រសាលធាម មានទីតាំងស្ថិតនៅខេត្តសៀមរាបនៅទីនេះមានតាំងវត្ថុបុរាណ ដូចជា ចានឆ្នាំង សម្លៀកបំពាក់ និងវត្ថុផ្លែកៗជាច្រើនទៀតនិងមានរូបគំនូរនៅលើជញ្ជាំង វត្ថុទាំងអស់នេះសុទ្ធធ្វើអំពីដៃ នៅទីនេះគេក៏មានហាងកាហ្វេអង្គុយលេង និងហាងលក់វត្ថុអនុស្សាវរីយ៌ និងមានទីតាំងធំទូលាយសម្រាប់ថតរូបស្អាតៗជាច្រើន នៅទីនេះមានដើមឈើព័ទ្ធជុំវិញធ្វើឲ្យត្រជាក់ភ្នែក គេក៏មានទទួលធ្វើកម្មវិធីនៅទីនេះ។
Read More
បឹងយក្សឡោម (奔犛卢姆)
By
Sinath Sna
DATE 05 Dec 2025
បឹងយក្សឡោម ជាបឹងមួយស្ថិតនៅចំកណ្តាលភ្នំ ដែលកើតឡើងដោយបន្ទុះភ្នំភ្លើងជាច្រើនសតវត្សមកហើយ ស្ថិតនៅ ឃំុយក្សឡោម ស្រុកបានលុងមានចម្ងាយ ៥គមពីទីក្រុងបាលុង។ វាមានសណ្ឋានរាងមូល ដោយមានបន្ទាត់កាត់ផ្ទិតប្រមាណ ៨០០ម ជម្រៅ ៤៨ម។ ក្នុងរដូវប្រាំង បឹងមានទឹកថ្លាឈ្វេងបៀបបាននឹងទឹកសមុទ្រ។ នៅទីនោះ មានផែពីរដែលសង់លយទៅផ្ទៃទឹកសម្រាក់អ្នកទេសចរអង្គុយលំហគយគន់ត្រីកំពុងហែលទឹក មើលបក្សាបក្សីតាមដងព្រៃនៅជុំវិញមាត់បឹង។ បឹងយក្សឡោមក៏ជាកន្លែងងូតទឹក ឬ ហែលទឹកលេងកម្សាន្តផងដែរ។ នៅមាត់បឹងពីខាងលិចមានមជ្ឍមណ្ឌល ដែលសាងសង់ឡើងសម្រប់ផ្តល់ផ្សេងៗ ពីបឹងយក្សឡោមនិងជាកន្លែងដាក់តាំងសិប្បកម្មរបស់ជនជាតិភាគតិច និងលក់វត្ថុអនុស្សាវរីយ៍។
Read More
កោះរ៉ុង (高龙岛)
By
Sinath Sna
DATE 05 Dec 2025
កោះរ៉ុងគឺជាកោះមួយដែលស្ថិតនៅក្នុងខេត្តព្រះសីហនុដែលមានចម្ងាយ២៥គម ពីទីរួមខេត្តព្រះសីហនុហើយឆ្នេរសមុទ្រនេះភ្ជាប់ទៅនឹងឈូងសមុទ្រថៃ ឆ្នេរនេះបានទាក់ទាញភ្ញៀវទេសចរក្រៅស្រុកនិងក្នុងស្រុកជាច្រើន នៅលើកោះមានឆ្នេរមួយដែលស្អាតជាងគេគឺឈ្មោះថា Long beach ហើយក៏មានការជួយទូកទៅស្ទួកត្រីមើលផ្កាយថ្ម ការជិះទូកកានូនិងកាយ៉ាកក្នុងទឹកថ្លា។បន្ថែមលើសពីនេះភ្ញៀញទេសចរមិនបាច់បារម្ភពីកន្លែងស្នាក់នៅ ហូបចុកនោះទេ ពីព្រោះថានៅទីនេះមាន ផ្ទះសំណាក់ សណ្ដាគារ បឹងហ្កាឡូ មានភោជនីដ្ឋាន និងរីសត ជាដើមបើកបម្រើដល់ភ្ញៀវទេសចរជារៀងរាល់ថ្ងៃ។
Read More
‹
1
2
3
4
5
6
7
8
9
10
...
54
55
›
Showing 1 - 5 of 273 posts
s1.src='https://embed.tawk.to/69c6493132b9fc1c3eedcc67/1jkn8rqho'; s1.charset='UTF-8'; s1.setAttribute('crossorigin','*'); s0.parentNode.insertBefore(s1,s0); })();