Discover
Home
News
Theme Park
សួនទឹក ហ្គាឌិនស៊ីធី វ៉តធើផាក (Garden City Water Park)
By
Eng Thona
DATE 13 Feb 2024
សួនទឹក ហ្គាឌិនស៊ីធី វ៉តធើផាក(Garden City Water Park)ជាសួនទឹកដ៏ធំមួយដែលភ្ញៀវទេសចរចូលចិត្តទៅលេងនាពេលចុងសប្ដាហ៍ដែលស្ថិតនៅភូមិព្រែកតាសាត សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ជាទីកន្លែងដែរនៅមិនឆ្ងាយនិងមិនបាច់ចំណាយពេលច្រើនតែក៏អាចមានពេលសម្រាប់គ្រួសារនិងដើម្បីសាកថ្មជីវិតពីការហត់នឿយការងារនិងរៀនសូត្រផងមកផ្តល់ក្តីសុខដល់ខ្លួនឯងនិងមនុស្សជាទីស្រលាញ់បាននៅសួនទឹក ហ្គាឌិនស៊ីធី វ៉តធើផាក។
Read More
Theme Park
ឧទ្យានដូង (Coconut Park)
By
Eng Thona
DATE 13 Feb 2024
ឧទ្យានដូង (Coconut Park) ជាសួនកែច្នៃបែបធម្មជាតិដ៏ធំមួយនៅលើទឹកដីកោះពេជ្រ ដែលមានហាងកាហ្វេ ទីលានជិះស្គី កន្លែងរាំនិងកន្លែងហាត់Yoga ពិចនិក ហើយទីកន្លែងនេះក៏ជាទីកន្លែងដែរពេញនិយមមួយដែរបានទាក់ទាញភ្ញៀវទេសចរចូលមកទស្សនាជារៀងរាល់ថ្ងៃជាពិសេសនៅ ចុងសប្ដាហ៍។ហើយកន្លែងនេះក៏មានទីតាំងសម្រាប់ជួលក្នុង កម្មពិធីជប់លៀងជាលក្ខណៈគ្រួសារឬព្រឹត្តិការណ៍ផ្សេងៗផងដែរឧទ្យានដូងបានផ្តល់ជូននូវលំហធម្មជាតិបរិសុទ្ធ ដែលមានទំហំ 1000 ម៉ែត្រការ៉េ ៕
Read More
Adventure Travel
ទឹកធ្លាក់ឆាយយោង
By
Senglavy
DATE 24 Jan 2024
រមណីយដ្ឋានទឹកធ្លាក់ឆាយយោង ស្ថិតនៅក្នុងខេត្តកោះកុង បានក្លាយជាគោលដៅទេសចរណ៍បែបផ្សងព្រេង ដ៏គួរឱ្យទាក់ទាញ សម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ។តំបន់ទេសចរណ៍ឆាយយោងនេះ គឺហ៊ុំព័ទ្ធទៅដោយធម្មជាតិបៃតង និងមានជួរភ្នំ ជ្រលងដងអូរជាច្រើន ពិសេសសម្បូរទៅ ដោយសត្វព្រៃជីវចម្រុះគ្រប់ប្រភេទ ដែលបានផ្តល់ភាពទាក់ទាញបែបធម្មជាតិ ធ្វើឱ្យភ្ញៀវទេសចរមកលេងកម្សាន្ត ជាហូរហែ មិនចេះដាច់។ កន្លែងនេះក៏មានទឹកធ្លាក់ពីលើភ្នំ មានកម្ពស់រហូតជាង៤៥ម៉ែត្រ ដែលមិនចេះរីងស្ងួត មិនថារដូវប្រាំង ឬ រដូវវស្សា ផ្ទៃទឹកខៀវស្រងាត់ អំណោយផលដល់ការងូតទឹកលេងកម្សាន្តផងដែរ។ រមណីយដ្ឋានទឹកធ្លាក់ឆាយយោង ស្ថិតនៅក្នុងភូមិប្រឡាយ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ដែលមានចម្ងាយផ្លូវពីសហគមន៍អារ៉ែងជាង២០គីឡូម៉ែត្រ។ ដើម្បីធ្វើដំណើរទៅកាន់រមណីយដ្ឋានទឹកធ្លាក់ឆាយយោង ភ្ញៀវទេសចរត្រូវធ្វើដំណើរដោយថ្មើរជើងឆ្លងកាត់ព្រៃភ្នំ និង ចំណាយពេលជាង៧ម៉ោងទើបទៅដល់៕ ថ្វីត្បិតតែការធ្វើបន្តិចមេនតែពេលទៅដល់លោកអ្នកនិងទទួលបាននូវភាពស្រស់ស្រាយ ដោយហេតុគ្រាន់តែឃើញទឹកធ្លាក់ និងទេសភាពស្រស់ស្អាតបែបធ្វើអោយបាត់នូវភាពនឿតហត់ ក៏ដូចជារំសាយអស់ទុក្ខកង្វល់ជាពុំខាន។
Read More
Adventure Travel
ទឹកធ្លាក់ក្បាលព្រះ
By
Local-guide N003
DATE 13 Feb 2024
ទឹកធ្លាក់ក្បាលព្រះ ឬហៅថា លែងប៊ឺកព្រះ ជាតំបន់ទឹកធ្លាក់ធម្មជាតិស្ថិតនៅ ភូមិពូត្រំ សង្កាត់រមនា ក្រុងសែនមនោរម្យ ចម្ងាយ១៣គីឡូម៉ែត្រពីទីរួមខេត្តមណ្ឌលគិរី។ទឹកធ្លាក់ក្បាលព្រះ ឬហៅថា លែងប៊ឺកព្រះ គឺមានទេសភាពយ៉ាងស្រស់បំព្រង គួរជាទីចាប់ចិត្តខ្លាំងសម្រាប់ភ្ញៀវទេសចរជាមួយនឹងសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ព័ទ្ធជុំវិញ ដោយព្រៃឈើតូចធំ និងជួរភ្នំបង្កើតបានជាផ្ទាំងទស្សនីយភាពឆើតឆាយ និងមានម្លប់ឈើធំៗដែលផ្តល់ជាកន្លែងសម្រាប់ភ្ញៀវទេសចរសម្រាកកម្សាន្តទទួលទានអាហារ ពិចនិក និងងូតទឹកធ្លាក់ថ្លាត្រជាក់យ៉ាងសប្បាយរីករាយ ។
Read More
Adventure Travel
ភ្នំអណ្ដូងស្នេហ៍
By
Local-guide N003
DATE 13 Feb 2024
ភ្នំអណ្ដូងស្នេហ៍ មានទីតាំងក្នុង ភូមិដាក់ដាំ ឃុំដាក់ដាំ ស្រុកអូរាំង ខេត្តមណ្ឌលគិរី។ កន្លែងនេះសាកសមបំផុតសម្រាប់អ្នកចងពិសោធន៍រកស្នេហ៍ស្មោះ ទីនេះគឺជាកន្លែងដែរស័ក្ដិសិទ្ធិ ហើយទេសភាពពោពេញទៅដោយព្រៃភ្នំនិងសមុទ្រឈើដ៏ស្រស់បំព្រង់ ។ តាមចាស់ៗនៅតំបន់នោះបានប្រាប់តគ្នាថា ទាល់តែអ្នកមានស្នេហ៍ពិតទើបអាចរកអណ្ដូងនោះឃើញ។ អ្នកស្រុកមានជំនឿថា ទីនេះជាកន្លែងស័ក្ដិសិទ្ធិ បើអ្នកមិនទាន់មានស្នេហ៍ស្មោះទេ គឺច្បាស់ជារកអណ្ដូងនោះមិនឃើញឡើយ។
Read More
‹
1
2
...
6
7
8
9
10
11
12
...
54
55
›
Showing 41 - 45 of 273 posts
s1.src='https://embed.tawk.to/69c6493132b9fc1c3eedcc67/1jkn8rqho'; s1.charset='UTF-8'; s1.setAttribute('crossorigin','*'); s0.parentNode.insertBefore(s1,s0); })();