Discover
Home
News
Culture
ប្រាសាទនគរបាជ័យ
By
Local-guide N003
DATE 13 Feb 2024
ប្រាសាទនគរបាជ័យ បានចែកចេញជា ទី១ ទន្លេអុំ ស្ថិតនៅខាងកើតនៃប្រាសាទ មានទំហំ ៤០០ ម៉ែត្រ គុណ ៥០០ម៉ែត្រ ដែលមានចម្ងាយប្រមាណ ៣០០ម៉ែត្រ ពីប្រាសាទ ថែវទីមួយ មានទំហំ ៤២១ម៉ែត្រ គុណ ៣៧១ម៉ែត្រ ដែលរៀបចំ និងកសាងឡើងពីថ្មបាយក្រៀម មានកម្ពស់ ២,៩ម៉ែត្រ និងកម្រាស់ ២,៤ម៉ែត្រ។ ទទឹងច្រកចូលមានប្រវែង ២ម៉ែត្រ។ ប៉ុន្តែបច្ចុប្បន្នថែវនេះ បាក់បែកអស់មួយចំនួនធំហើយ។ នៅក្នុងបរិវេណនៃថែវទីមួយមាន តោចំនួន ៦ ស្ថិតនៅមាត់ច្រកចូលទៅថែវទី២ និងមាននាគ ៨ ដែលស្ថិតនៅពីក្រោយតោទាំង ៦ និងមានអសុរា ២ ឈរនៅអមច្រកចូលសងខាង។ថែវទីពីរ រួមមាន រូបសំណាក់តេជោដំឌិនចំនួន ២ រូប អសុរាចំនួន ២ ដែលមានកម្ពស់ ១,៦០ម៉ែត្រ និងមានស្រះទឹកពីរ ដែលមានទំហំ ២០ម៉ែត្រ គុណ ២០ម៉ែត្រ ទឹកស្រះទាំងពីរនេះមិនរឹងទេនៅរដូវប្រាំងព្រមទាំងមានដើមឈូកដុះអម។ថែវទីបី មានកំរាសក្រាស់ជាងថែវទី១ និងទី២ ហើយថែវទី៣នេះមានច្រកចេញ ចូល នៅចំកណ្តាលទាំង៤ទិស។ នៅក្នុងថែវទី៣ រួមមាននៅចំពីមុខច្រកចូល មានរូបព្រះនរាយណ៍ដៃ៨ និងនៅផ្នែកខាងឆ្វេងដៃមានរូបព្រះនរាយណ៍ដៃ៤។ថែវទីបួន រៀបចំដោយថ្មបាយក្រៀមចំដាច់ៗពីគ្នាជាបន្ទប់ៗ ហើយមានហើយលក្ខណៈខុសប្លែកពីថែវទី១,២,៣ ព្រោះថែវទី៤នេះ មានច្រកចូល៨ទិស។ បើចូលនៅដល់កំពូលកណ្តាលនៃប្រាសាទនេះ គេសង្កេតឃើញកំពូលមួយខ្ពស់នៅចំកណ្តាលសង់អំពីថ្មភក់ ដែលមានព្រះគង់ព្រះភ្នែកបែរចេញទៅរកទិសទាំង៤ គឺកើត លិច ជើង ត្បូង។រមណីយដ្ឋានប្រាសាទនគរបាជ័យ មានទីតាំងធំទូលាយល្អមិនចាញ់ប្រសាទនានា ដែលមាននៅក្នុងប្រទេសកម្ពុជាយើងនេះទេ។ ទីនេះជាទីប្រជុំជនមួយយ៉ាងសំខាន់សំរាប់ប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តផ្សេងៗ។ ប្រាសាទវត្តនគរបាជ័យកសាងនៅពាក់កណ្តាលសតវត្សរ៍ទី១១ ក្នុងរជ្ជកាលស្តេចឧភ័យ្យ និងសូរ្យវរ្ម័នទី២ ក្នុងឥទ្ធិពលសេវៈនិយម។ប្រាសាទនគរបាជ័យ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ មួយនេះស្ថិតនៅចម្ងាយ ២២ គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ចាម តាមបណ្តោយផ្លូវជាតិលេខ៧ ហើយពីភ្នំពេញទៅរមណីយដ្ឋាននេះ មានចម្ងាយ ១២២គីឡូម៉ែត្រ និងបត់ឆ្វេងដៃ ២០០ម៉ែត្រ ទៀត។
Read More
Adventure Travel
ទឹកធ្លាក់ច្រកល្អៀង
By
Senglavy
DATE 13 Feb 2024
រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង មានទីតាំងស្ថិតនៅក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ដែលមានចំងាយប្រមាណជា៧៣គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់។ទឹកធ្លាក់ច្រកល្អៀង ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ មានសក្តានុពលទេសចរណ៍សំខាន់ៗដូចជារុក្ខជាតិដើមឈើធំៗ ខ្ពស់ៗ ទឹកធ្លាក់ថ្លាត្រជាក់ ផ្ទាំងថ្មធំៗ ជម្រកសត្វព្រៃ ស្វា ទោច….។ ភ្ញៀវទេសចរអាចសម្រាកលំហែ ងូតទឹក មើលទេសភាព ដើមឈើតូចៗដែលដុះនៅក្បែរព័ទ្ធជុំវិញ ។
Read More
Sea Travel
ឆ្នេរតាបារាំង
By
Senglavy
DATE 13 Feb 2024
ឆ្នេរតាបារាំងជាឆ្នេរមួយដែលគេល្បីថាមានខ្សាច់ស ស្អាត ភ្ញៀវទេសចរទៅដល់ទីនោះតែងតែសសើរមិនដាច់ពីមាត់ គ្រប់ៗគ្នា ដែលមានទីតាំងស្ថិតនៅ ភូមិមុងឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងមានចម្ងាយប្រហែល ~53km ពីរង្វង់មូលតោពីរ។ជាឆ្នេរដែលមានខ្យល់អាកាសត្រជាក់បរិសុទ្ធ មានខ្សាច់សក្បុសអមដោយទឹកសមុទ្រខៀវស្រងាត់ និងរាក់ល្អ ដែលអំណោយផលដល់ក្មេងៗ អាចលេងទឹកបានយ៉ាងសប្បាយផងដែរ។ ជាពិសេសក៏មានខ្ចុះមួយនៅលើទឹកសមុទ្រដែលអាចឱ្យភ្ញៀវទេសចរផ្តិតយករូបភាពដ៏ស្រស់ស្អាតរបស់ផ្ទៃសមុទ្រ។ អ្វីដែលបំភ្លេចមិនបាននោះគឺការ បោះជម្រំ និងញុំា អាហារដែលសម្បូរដោយគ្រឿងសមុទ្រចម្រុះ គ្រប់មុខ អមដោយបរិយាកាសបរិសុទ្ធនាជំនោរសមុទ្រដ៏សែនស្រស់ថ្លា ម្យ៉ាងទៀតទេសភាពអំណោយផលចំពោះអ្នកដែលគាត់ចូលចិត្តបែបពិកនិច ពិសេសទៅទៀតនោះគយគន់សម្រស់ឆ្នេរពេលថ្ងៃរៀបលិចកាន់តែមានអារម្មណ៍ថា ធូរស្បើយចិត្តពីទុក្ខកង្វល់នាៗ។
Read More
Culture
ប្រាសាទបាសែត (Barsaet Temple)
By
Local-guide N003
DATE 23 Feb 2024
ប្រាសាទបាសែត ជារមណីយដ្ឋានទេសចរណ៍វប្បធម៍មួយដែលសង់លើទីទួលស្ថិតនៅភូមិបាសែតឃុំតាប៉ុនស្រុកសង្កែមានចំងាយ១៤.៣៦គ.មដោយគិតចាប់ពីសាលាខេត្ត។ប្រាសាទនេះកសាង ក្នុងរជ្ជកាលព្រះបាទសូរ្យិវរ្ម័នទី១ ( ១០០២ – ១៥៥០ ) ដែលជាស្ថាបត្យកម្មសតវត្សរ៍ទី១១ កំឡុងឆ្នាំ១០៣៦ – ១០៤២។នៅក្នុងបរិវេណប្រាសាទ មានស្រះបុរាណមួយដែលមានបណ្តោយ ២០ ម៉ែត្រ ទទឹង ១២ ម៉ែត្រ និងជំរៅ ១០ ម៉ែត្រ ដែលមានជណ្តើជុំវិញ ធ្វើអំពីថ្មបាយក្រៀមហើយបានផ្តល់ទឹកខួបប្រាំងខួបវស្សា។នៅទីនេះមានរឿងតំណាលថា៖អ្នកភូមិតែងតែធ្វើការប៉ន់ស្រន់ផ្សងទៅនឹងបំណងផ្សេងៗដែលខ្លួនចង់បាន។ថែមទាំងមានទេសភាពដែលសមប្រកបដែលបានទាក់ទាញភ្ញៀវទេសចរអោយចង់ដឹងនិង ស្គាល់គ្រប់ៗគ្នា។ដូច្នេះក្នុងនាមយើងជាកូនខ្មែរសូមរក្សានិងអភិរក្សអ្វីដែលជាសម្បត្តិរបស់ដូនតាអោយបានគង់វង្សតរៀងទៅ។
Read More
Culture
ប្រាសាទបន្ទាយឆ្មារ
By
Senglavy
DATE 17 Jul 2023
ប្រាសាទបន្ទាយឆ្មារ ជាប្រាសាទមួយដែរមានទីតាំងស្ថិតនៅ ភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ដែរមានចម្ងាយប្រមាណ ៧គីឡូម៉ែត្រពីទីរួមខេត្ត ។ ប្រាសាទ បន្ទាយឆ្មារកសាងចុងសតវត្សរ៍ទី១២និងដើមសតវត្សរ៍ទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ចន្លោះពីឆ្នាំ១១៨១ ដល់ឆ្នាំ១២១៩ ។ កសាងឡើងដើម្បីឧទ្ទិសចំពោះព្រះពុទ្ធសាសនាមហាយាន និងដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធបុត្រា ស្រីន្ទកុមារនិងមេទ័ពទាំងបួន ដែលមានងារជា «អ្នកសញ្ជត» របស់ព្រះអង្គដែលបានពលីជីវិក្នុងសមរភូមិចម្បាំងបង្ហូរឈាមជាមួយចាមនាពេលនោះ។សព្វថ្ងៃប្រាសាទនេះមានសភាពទ្រុឌទ្រោមខ្លះប៉ុន្តែនៅតែស្រស់ស្អាតជាទីគយគន់ដែលហ៊ុមព័ទ្ធដោយទេសភាពខៀវស្រងាត់ជាមួយនិងដើមឈើធំៗ។
Read More
‹
1
2
...
7
8
9
10
11
12
13
...
54
55
›
Showing 46 - 50 of 273 posts
s1.src='https://embed.tawk.to/69c6493132b9fc1c3eedcc67/1jkn8rqho'; s1.charset='UTF-8'; s1.setAttribute('crossorigin','*'); s0.parentNode.insertBefore(s1,s0); })();